សៀមរាបៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទ ស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជំុរដ្ឋមន្ត្រីទេសចរណ៍ នៃកិច្ចសន្ទនា សហប្រតិបត្តិការ ក្រោមអធិបតីភាព
លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត នាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
(រ.រ ម៉ាន់ ដាវីត)