ហូជីមិញ៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម បានបើកកិច្ចប្រជុំស្តីពី ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីរំលឹកខួប៤០ឆ្នាំ ទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាព ឯកឧត្តម ជិន ឌឺន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈប្រតិភូកងយោធពលេខមរភូមិន្ទ។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយទាហាននៃកងយោធពលេខមរភូមិន្ទ និងនាយទាហាននៃកងទ័ពប្រជាជនវៀតណាមជាច្រើនរូបផងដែរ។