You are currently viewing បុរសម្នាក់លួចគោយន្តត្រូវបានឃាត់ខ្លួនដោយកម្លាំងអាវុធហត្ថ

បុរសម្នាក់លួចគោយន្តត្រូវបានឃាត់ខ្លួនដោយកម្លាំងអាវុធហត្ថ

អហ ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ មានអំពើលួចគោយន្ត មួយកើតឡើង​នៅចំណុច​ភូមិ​រហាល ឃុំលំទង ស្រុកអន្លង់វែង បង្ករឡើងដោយជនសង្ស័យឈ្មោះវុធ វើត ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ភូមិក្រូចគោឃុំក្រូចគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងខណៈជនរងគ្រោះ ឈ្មោះ ជន អាំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់​នៅ​ភូមិ​រហាល ឃុំលំទង កំពុងព្រោះស្រូវជាមួយប្រពន្ធ ស្រាប់តែជនសង្ស័យបាន​បើកគោយន្ត​ចេញ​សំដៅ​ទៅភូមិ​គោក​សំព័រ ហើយត្រូវបាន សមត្ថកិច្ច​អាវុហត្ថ ​ស្រុកអន្លង់វែង ចាប់ខ្លួននៅវេលាម៉ោង១៨និង០០នាទី ថ្ងៃខែឆ្នាំដដែល។

a34439fd2484457db15b6830153c0f4a