You are currently viewing ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទ ស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទ ស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ

សៀមរាបៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទ ស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជំុរដ្ឋមន្ត្រីទេសចរណ៍ នៃកិច្ចសន្ទនា សហប្រតិបត្តិការ ក្រោមអធិបតីភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត នាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។


(អ.ប ម៉ាន់ ដាវីត)