រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធី បើកវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រឆ្នាំ២០១៧ ដល់នាយទាហាន-នាយទាហានរងកងរាជអាវុធហត្ថ ខេត្តរតនគិរី នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ ក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថជាសិក្ខាម សរុបទាំងអស់ចំនួន៣២នាក់។
(អ.ប ម៉ាន់ ដាវីត)