You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆមាសទី១

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆមាសទី១

ប៉ៃលិនៈ នៅវេលាម៉ោង០៧ និង ៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ចំណុះកងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៥នាក់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ក៏បានដាក់ចេញនូវធានការណ៍ និងទិសដៅអនុវត្តន៍រួមមាន៖
១. ត្រៀមកម្លាំងការពារគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ
២. ពង្រឹងការអនុវត្តន៍និងសាមគ្គីភាពផ្ទៃក្នុងដើម្បីកិត្តិយសអង្គភាព
៣. ពង្រឹងវិន័យសណ្ដាប់ធ្នាប់កងទ័ព និងកងរាជអាវុធហត្ថ
៤. យកចិត្តទុកដាក់ការងារជំនាញរបស់ខ្លួន និងទំនាក់ទំនងជាមួយជំនាញតាមបណ្ដាខេត្តអោយបានជាប់ជានិច្ច
៥. ត្រូវចេះលើកកំពស់ស្ថប័នអ.ហ និងមិនត្រូវអោយអង្គភាពខាងក្រៅមកបំផ្លាញជាដាច់ខាត
៦. ត្រូវចេះលើកសរសេីរអ.ហ ជារួមដែលជួបការលំបាករួមទាំងគ្រួសារផង
៧. ត្រៀមបើកវគ្គជំនាញអ.ហឆមាសទី២ ឆ្នាំ២០១៧
៨. យកចិត្តទុកដាក់ទៅលើគ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូនអោយបានគ្រប់គ្រាន់
៩. យកចិត្តទុកដាក់សុខុមោភាពអ.ហយើងអោយបានល្អ
១០. អ.ហ ម្នាក់ៗត្រូវរងចាំទទួលបញ្ជាពីថ្នាក់លើជាប្រចាំ។

(អ.ប ម៉ាន់ ដាវីត)