ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧) ក្រោមអធិបតិភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំ និង នាយ/នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។