ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន នៅតាមបូលដ្ឋាន ចំណុះបញ្ជាការដ្ឋានខេត្ត

កំពង់ចាម: នៅវេលាម៉ោង០៩ និង០០ នាទីព្រឹក ថ្ងែទី១៣ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់នាយ នាយរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្នាក់ការសន្តិសុខ ៧១០។

ពិធីនោះមានការអញ្ជើញ ចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន នាយ នាយរង កងរាជអាវុធហត្ថ ចំណុះមូលដ្ឋាន ជាច្រើនរូបផងដែរ។