អហ.ប៉ៃលិន៖ នៅវេលាម៉ោង០២ និង០០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥៧០៣នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី តេង គៀក បានចុះល្បាតនៅភូមិ អូររអិល បានប្រទះឃើញជនសង្ស័យលួច ធុងបាញ់ស្មៅនៅចំណុច (30459-30198)ស្ថិតក្នុងភូមិអូរអិល ស្ទឹងកាច់ សាលាក្រៅ ប៉ៃលិន ជនសង្ស័យឈ្មោះ យី ទុងភេទប្រុសអាយុ32ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរអណ្ដូង ស្ទឹងកាច់ សាលាក្រៅ ប៉ៃលិន បានជិះម៉ូតូម៉ាកហុងដាc125 ពណ៍ខ្មៅសេរី05 ធ្វើសកម្មភាពលួចធុងបាញ់ស្មៅចំនួន03ធុងរបស់ម្ចាស់ឈ្មោះគង់ ឡូញរស់នៅភូមិកើតហេតុខាងលើ៕