កំពង់ធំៈ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ឃុន ប៊ុន ហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះចំនួន០១ខ្នង ទំហំ ៤មែ៉ត្រ x ៤.៥ ម៉ែត្រ ធ្វេីអំពីឈេីប្រក់សង្ក័សី ជូនស្ត្រីម៉េម៉ាយដែលមានជីវភាពក្រលំបាក ឈ្មោះ មៀន ផ្កា អាយុ៦៦ឆ្នាំ រស់នៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងប្រគល់សម្ភារៈមួយចំនួនរួមមាន: អង្ក២បេរ, មី១កេះ, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, អំបិល ប៊ីចេង, កន្ទេល១, មុង១, ខ្នេីយ១, ភួយ១, សារ៉ុង១, ក្រម៉ា១ ,ឆ្នាំងបាយ, ឆ្នាំងសំឡ, ចានបាយ,ចានសំឡ, ស្លាបព្រា, ធុងទឹក១, ចង្ក្រាន១, ទឹកសុទ្ធ៥យួរ និងថវិកា ចំនួន២០មុឺនរៀល។
វិធីនេះដែរ ក៍មានការចូលរួមពីសំណាក់លោក មេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចំនួនចំនួន៦៥នាក់ ដោយជូនថវិកាក្នុងម្នាក់ចំនួន៥ពាន់រៀល និងឧបត្ថម្ភវិទ្យុុទាក់ទងចំនួន០២គ្រឿ ដល់ប្រជាការពារភូមិ – ឧបត្ថម្ភលោកតា ពិការភ្នែកទាំងសងខាង ដែលរស់នៅគ្មានទីពឹង នូវអង្ក១បេរ ថវិកា៥មឺុនរៀល – លោក ឃុន ប៊ុនហូ ក៍បានប្រគល់ថវិការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចំនួន២លានរៀល ជូនទៅលោកមេភូមិគោកទ្រា ដេីម្បីសំរាប់ជួសជុលផ្លូវក្នុងភូមិចំនួន២ខ្សែ ប្រវែង៤០០មែត្រផងដែរ៕