ត្បូងឃ្មុំ: រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការងារចាក់បំពេញដី ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា អនុវត្តតាមគោលការណ៍ណែនាំ និងតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអនុវត្តផែនការបន្ត ក្នុងការចាក់ដីកម្ពស់ ៥០សង្ទីមែត្របន្ថែមលើផ្ទៃដីទំហំ ១៥០០០ម៉ែត្រ ក្រឡាបានរួចរាល់ជាស្ថាពរ និងកំពុងសិក្សាគម្រោងសាងសង់របងទីបញ្ជាការប្រវែង ៧២៩ម៉ែត្រអោយបានរួចរាល់បន្ថែមទៀត ដើម្បីឈានទៅប្រារព្ធ ពិធីបើកការដ្ឋានសាងសង់ អគារសេនាធិការដ្ឋាន ជាផ្លូវការនាពេលខាងមុខ។
(អ.ប អ៊ាង ភារៈ)