You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កំពង់ចាមៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្ធពិធីផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ការរក្សាទុក ឫជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្ត

ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរង ទទួលផែនយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត នាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន៤៥នាក់។


(អ.ប ម៉ាន់ ដាវីត)