You are currently viewing នាយឧត្តមសេនីយ៍ ទៀ បាញ់ នាំសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែនប្រទេសដែលជាប់ព្រំប្រទល់

នាយឧត្តមសេនីយ៍ ទៀ បាញ់ នាំសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែនប្រទេសដែលជាប់ព្រំប្រទល់

ត្បូងឃ្មំុៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិងកំពុងដឹកនាំសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែនប្រទេសដែលជាប់ព្រំប្រទល់ ដើម្បីត្រៀមរៀបចំ ថែរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងរក្សាសុវត្ថិភាព ក្នុងទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត ២០ ឧសភា ១៩៧៧ ដែលប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម អស់លោក លោកស្រី ដែលជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ។

(អ.ប ម៉ាន់ ដាវីត)