You are currently viewing ឈើប្រភេទគគីល្មើសច្បាប់ជាច្រើនសន្លឹក ត្រូវបានរកឃើញ

ឈើប្រភេទគគីល្មើសច្បាប់ជាច្រើនសន្លឹក ត្រូវបានរកឃើញ

ព្រះវិហារៈ នៅវេលាម៉ោង០៧ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណី លាក់ទុកឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានរកឃើញ
នូវវត្ថុតាងមួយចំនួន ដែលជាឈើល្មើសច្បាប់ រួមមាន ឈើប្រភេទគគី ចំនួន ២២៣សន្លឹក ស្មើនិង ៨,០១៥ ម៉ែត្រគូប។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។


(អ.ប ម៉ាន់ ដាវីត)