ឧត្តរមានជ័យៈ នៅវេលាម៉ោង១៣ និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការបង្រ្គាបទីតាំងលេងល្បែងសុីសងដោយខុសច្បាប់(អាប៉ោង) ចំនួន០១លើក ស្ថិតនៅចំណុចភូមិពពេល ឃុំ ផ្អាវ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយបទល្មើសខាងលើ។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឳ្យដឹងថា ជនសង្ស័យ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. សួង ដន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ
២. សុខ សុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិទទឹងថ្ងៃ ឃុំ ឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប
៣. ឡូយ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមាន មូ៉តូ ចំនួន០៣គ្រឿង និងសម្ភារៈសម្រាប់លេងអាប៉ោងមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)