You are currently viewing ឈើប្រណិតប្រភេទធ្នង់ចំនួន៧០ដុំ ត្រូវបានរកឃើញ

ឈើប្រណិតប្រភេទធ្នង់ចំនួន៧០ដុំ ត្រូវបានរកឃើញ

កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណី លាក់ទុកឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចក្នុងដីចំការស្វាយ មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៌ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានរកឃើញ នូវវត្ថុតាងមួយចំនួន ដែលជាឈើល្មើសច្បាប់ រួមមាន ឈើប្រណិតប្រភេទធ្នង់ចំនួន៧០ដុំ ស្មើនិង៣៤៦០គីឡូក្រាម។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។