ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នការងារជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ដើម្បីឲ្យនាយទាហាន នាយទាហារង មានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍តួនាទី ភារកិច្ច មានវិន័យសីលធម៌ យល់ដឹងពីក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់គ្រឿងញៀន របៀបធ្វើរបាយការណ៍ និងច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក និងស្នាក់ការ សរុបចំនួន៤៨នាក់។