ព្រះវិហារៈ នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក បានទទួលជួបសំដែង
ការគួរសមជាមួយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌល តំបន់ត្រូពិចវៀតណាម-រុស្សី នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ៕