You are currently viewing បុគ្គលិកក្រុមហ៊ុនម៉ាយ លេកខា ម្នាក់​ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន​

បុគ្គលិកក្រុមហ៊ុនម៉ាយ លេកខា ម្នាក់​ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន​

អហ.សៀមរាប៖ វេលាម៉ោង ០១ និង ៣០ នាទី ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្ត សៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច
ប្រធានមន្ទីរ យុត្តិធម៌ បានចុះប្រតិបត្តិការ បង្រ្កាបជាក់ស្តែង ករណី រក្សាទុកដឹកជញ្ជូនឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច សណ្ឋាគារ អាស៊ី ហែបភី វីឡា នៅចំណុចភូមិ តាភុល សង្កាត់ ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាប ។

ជនសង្ស័យដែលមានសមត្ថកិច្ចជំនាញ​ធ្វើការ​ឃាត់ខ្លួនបានមានឈ្មោះ លី ហ៊ុនបុម ឈ្មោះធ្លាប់ប្រើ LEE HUN BEOM ភេទប្រុស អាយុ ៣៨ ឆ្នាំ ថ្ងៃ.ខែ.ឆ្នាំកំណើត ២៣ មេសា ១៩៧៨ ជនជាតិ កូរ៉េ សញ្ញាតិ កូរ៉េ សាសនា ព្រះយេស៊ូ ទីកន្លែងកំណើត ទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅ សង្កាត់បឹងកេងកង ខណ្ឌ ចំការមន រាជធានី ភ្នំពេញកំរិតវប្បធម៌ បរិញ្ញាប័ត្រស្ថាបត្យកម្ម មុខរបរ វិស្វករ សំណង់ឋានៈ អ្នកចាត់ចែងការទូទៅ ក្រុមហ៊ុន ម៉ាយ លេកខា សូសល មីឌៀ គ្រុប My lekha Social Media Group។

វត្ថុតាងដែល​ចាប់ដកបានមាន​ ម៉្សៅកា្រមសថ្លា ០១ កញ្ចប់ ទម្ងន់ សរុប ៣,៧១ ក្រាម ម្ស៉ៅពណ៌ក្រហម ០១កញ្ចប់ ទម្ងន់០,៥៥ក្រាម កម្ទេចកាកសំណល់សារធាតុញៀន សល់ពីប្រើប្រាស់ ១,០ក្រាម និង ឧបករណ៍ សម្រាប់ជក់មួយចំនួន ៕
850632463_89217_6334194595887343708

850632470_89722_3430342074714334475