កណ្តាលៈ ដោយអនុវត្តតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញាអមសាលាដំបូង ទើបធ្វើឱ្យកងរាជអាវុធហត្ថខេត្តកណ្តាល សម្រេចបានជោគជ័យនៅការងារកន្លងមក។
លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា៖
តាមការស្រាវជ្រាវជាបន្តបន្ទាប់ និងដោយមានការ សហការជាមួយកម្លាំងជំនាញ មកពីអាវុធហត្ថលើផ្ទៃប្រទេស, រាជធានីភ្នំពេញ, អាវុធហត្ថខេត្តព្រៃវែង បានធ្វើការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ.ឆក់ទ្រព្យសម្បត្តិ) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចដងផ្លូវជាតិ៦A ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ព្រមទាំងធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ម៉ូតូ០២គ្រឿង ម៉ាកScopyពណ៏សស្លាកលេខភ្នំពេញ1FK7083 និងម៉ាកNixពណ៏សស្លាកលេខព្រៃវែង1K3622
២.ដាវដែក០១ដើម
៣.ទូរសព្ទ័ដៃ០៣គ្រឿង
៤.សំលៀកបំពាក់សម្រាប់ធ្វើសកម្មភាពក្លែងភេទមួយចំនួនទៀត។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា៖ពួកគេធ្លាប់ធ្វើសកម្មភាពវ៉ៃ និងកាប់ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ បានសម្រេចជាច្រើនលើកមកហើយ ភាគច្រើនគឺនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល(ស្រុកខ្សាច់កណ្តាលមុខកំពូល) រាជធានីភ្នំពេញ និងនៅខេត្តព្រៃវែង។
ជនសង្សយ័ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្សយ័ ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមរនិតិវិធី៕