សៀមរាបៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប វេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោកវរសេនិយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌលតំបន់ត្រូពិចវៀតណាម រុស្សុីនៃកងទព័វៀតណាម ដែលបានអញ្ជើញមកសម្តែងការគួរសម និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប។