You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីចាក់ទានព្រះវស្សា នៅវត្តទេពរង្សី

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីចាក់ទានព្រះវស្សា នៅវត្តទេពរង្សី

កណ្តាលៈ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា គ.ស.២០១៧ ត្រូវនឹងថ្ងៃ២កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦១ វេលាម៉ោង៨និង៣០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទ និងបង ប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយ នៅវត្តទេពរង្សី និងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត រួចចាប់ផ្តើមធ្វើកម្មវិធី ចាក់ទានព្រះវស្សា រហូតដល់ថ្ងៃចូលវស្សា។

ពិធីបុណ្យនេះ បានផ្តួចផ្តើមដោយ ព្រះតេជគុណ ព្រះមុនីសុទ្ធិញាណ ថ្នាក់រាជាគណៈ ច័ន្ទ ងីម ព្រះចៅអធិការវត្តទេពរង្សី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់។