ស្វាយរៀង : នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធី បើកវគ្គបំប៉នការងារជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត ប្រចាំត្រីមាស៣ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក និងស្នាក់ការ សរុបចំនួន៥២នាក់។
ពិធីនេះធ្វើឡើងដើម្បីឲ្យនាយទាហាន នាយទាហារង នៃកងរាជអាវុធហត្ថខេត្ត មានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍តួនាទី ភារកិច្ច មានវិន័យសីលធម៌ យល់ដឹងពីក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ដើម្បីងាយស្រួលក្នុងការបំពេញកិច្ចការងារ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។
(អ.ប ម៉ាន់ ដាវីត)