You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារជំនាញ របស់មន្រ្តីនគរបាលយុត្តិធម៌

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារជំនាញ របស់មន្រ្តីនគរបាលយុត្តិធម៌

កណ្តាលៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំរវាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ជាមួយនឹងមន្រី្តនគរបាលយុត្តិធម៌ ដែលប្រព្រឹត្តនៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកប្រធានសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

ខ្លឹមសារសំខាន់ៗ ដែលកិច្ចប្រជុំបានលើឡើងនោះរួមមាន ៖
១. អំពីបញ្ហាប្រឈម ក្នុងការបំពេញការងារជំនាញ របស់មន្រ្តីនគរបាលយុត្តិធម៌
២. ការងារបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន
៣. បញ្ហាប្រឈម ក្នុងការអនុវត្តដីកា សាលដីកា សាលក្រម
៤. មតិពាក់ព័ន្ធ និងសំណូមពររបស់អង្គភាព មន្ទីរ នីមួយៗ។


(អ.ប ម៉ាន់ ដាវីត)