បាត់ដំបងៈ នៅវេលាម៉ោង១៣ និង០៥នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ស្ថិតនៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឱ្យដឹងថាជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ មានឈ្មោះ សោភ័ណ ដួងសិលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១០កញ្ចប់ ដែលមាទម្ងន់ ៧៨.៥២ក្រាម
២. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន កន្លះគ្រាប់
៣. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង
៤. ម៉ូតូ ម៉ាកហុងដាឌ្រីម ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ចំនួន ០១ គ្រឿង
៥. ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង
៦. ប្រាក់ខ្មែរ ចំនួន ៣,៥៥០,០០០ រៀល
៧. ប្រាក់ដុល្លាអាមេរិក ចំនួន ៣១០ ដុល្លា។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)