ឧត្តរមានជ័យៈ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ មានការប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះជាច្រើនគ្រាប់ ស្ថិតនៅចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
នេះបើតាមសំដី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា គ្រាប់មីនគីបនោះ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋ ឈ្មោះ ភន កុត ភេទប្រុស អាយុ ៤២ ឆ្នាំរស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ បានប្រទះឃើញខនៈដែលខ្លួន កំពុងចូលព្រៃដើម្បីកាច់ថ្នាំ។
មន្ត្រីដដែល បានបន្តទៀតថា គ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនោះ មានប្រភេទគ្រាប់៦០មីលីម៉ែត្រ ចំនួន៣០៩គ្រាប់។
បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះនោះ ត្រូវបានមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ប្រគល់ជូន អង្គភាពស៊ីម៉ាក់។
(អ.ប ម៉ាន់ ដាវីត)