ពោធិ៍សាត់ៈ នៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិប្រ ម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកវាលវែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការ ចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាក រ៉េវ ចំនួន០១គ្រឿង
២. ឈេប្រណិតប្រភេទរាជកុល ចំនួន០៨កំណាត់ ស្មើនិង ៤,៨៨០ ម៉ែត្រគូប។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។
(អ.ប ម៉ាន់ ដាវីត)