ឧត្តរមានជ័យៈ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់ ចំនួន០១លើក (អាប៉ោង) ស្ថិតនៅចំណុចភូមិអូរតាម៉េង ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពត៌មានពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ចានអាប៉ោង ចំនួន០១
២.មេអាប៉ោង ចំនួន០១
៣. ប្រដាប់ក្រឡុកខ្លាឃ្លោក ចំនួន០១
៤.លុយខ្មែរ ចំនួន៤០៥០០០រៀល។
ជនសង្ស័័យ និងវត្ថុតាងត្រូវបានមន្រ្តីជំនាញ បានកសាងសំណុំរឿងដេីម្បីចាត់ការបន្តរតាមនីតិវិធី។