You are currently viewing កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ទៅលើ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ

កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ទៅលើ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជា ដល់ កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវពង្រឹង និងយកចិត្តទុកដាក់ទៅលើ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ មិនថាស្ថិតក្នុងកាលះតេសះយ៉ាងណាក៏ដោយ
ដើម្បីធ្វើអោយសណ្តាប់ធ្នាប់ក្នុងសង្គម មានភាពល្អប្រសើរ និងបង្កភាពងាយស្រួលក្នុងការរកទទួលទាន សំរាប់ជីវភាពជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងទាំងអស់នេះ គឺជាសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថ នៅតាមបណ្តាមូលដ្ឋាន រាជធានី-ខេត្ត បានចេញប្រតិបត្តិការបង្ការ ការពារ សុវត្ថិភាព ស្ថេរភាព សន្តិសុខ នៅតាមកន្លែងធ្វើអាជីវកម្ម និងតាមដងផ្លូវនានា ជាប្រចាំថ្ងៃ ដើម្បីធានាអោយបាន នូវសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងការប្រកបអាជីវកម្ម និងដំណើរកំសាន្ត អោយបាន១០០ភាគរយ។


(អ.ប ម៉ាន់ ដាវីត)