អហ.ប៉ោយប៉ែត៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើហិង្សាទៅលើបុរសម្នាក់ឲ្យរបួសបែកក្បាល។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅចំនុចខាងជើងសំណង់ហ្គោឡាក់ប្រហែល30 មស្ថិតនៅភូមិសាមគ្គីមានជយ័សង្កាត់ក្រុងប៉ោយប៉ែត ដែលបង្កឡើងដោយជនសង្ស័យឈ្មោៈឃីម ប្រុស ភេទប្រុសអាយុ29 ឆ្នាំរស់នៅភូមិក្បាលស្ពាន1 សង្កាត់ក្រុងប៉ោយប៉ែត បានយកដំបងទីបវាយទៅលើជនរងគ្រោះ ឈ្មោៈឡាយ លួង ភេទប្រុសអាយុ30ឆ្នាំរស់នៅប្រជាធម្មលិច សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតឲ្យបែកក្បាល។វត្ថុតាដែលសមត្ថកិច្ចចាប់ដកពីជនសង្ស័យមាន ដំបងទីបដែកមូលប្រវែង ០’5 cm ហើយជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចបញ្ចូនបន្តចាត់ការទៅតាមផ្លូវច្បាប់៕
