You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៧៨នាក់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើបទបង្ហាញ ស្តីពីផែនការ និងបានប្រគល់ការងារជំនាញ និងផ្តាំផ្ញើ ដល់កម្លាំងដែលទទួលខុសត្រូវទាំងអស់ ត្រូវធ្វើយ៉ាង យកចិត្តទុកដាក់អោយបានខ្ពស់ ទៅលើការងារ ដែលបានប្រគល់អោយ ហើយត្រូវ ពង្រឹងទៅលើស្មារតី របស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថ ទាំងអស់ ត្រូវធ្វើយ៉៉ាងណា គោរពវិន័យ អោយបានល្អ ជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយ ដែលខុសពីវិន័យ របស់ កងរាជអាវុធហត្ថ ក៍ដូចជា វិន័យ កងទ័ព នៃកងយោធពលខេមរភូមិន្ទ។


(អ.ប ម៉ាន់ ដាវីត)