អហ.សៀមរាប៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះឃាត់ខ្លួនបុរសម្នាក់អនុវត្តដីការបញ្ជាអោយចូលខ្លួនលេខ៣៦៣/២០១៥ចុះថៃ្ងទី២៨/១០/២០១៥ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តសៀមរាបបញ្ជាអោយចូលខ្លួន ឈ្មោះ ច្រាញ់ រស់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងឈើស្រុកកំណើត ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទីលំនៅបច្ចុប្បន្នភូមិទួលត្រសេកឃុំបាក់អន្លូងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យពីបទ
អំពើលួច(ម៉ូតូ)C125សេរី២០១៥ពណ៍ខ្មៅស្លាកលេខសៀមរាប 1T-2352 លេខតួ+លេខម៉ាស៊ីន 9326970 ពីជនរងគ្រោះឈ្មោះ ទេព ស្រីមា ភេទស្រីអាយុ២៥ឆ្នាំនៅភូមិតាសោមឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៥៕