ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទវគ្គ បំប៉នការងារជំនាញ កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការ សរុបចំនួន ៤៣ នាក់ ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ពេលត្រឡប់ទៅអង្គភាពវិញត្រូវខិតខំបំពេញការងារអោយបានល្អ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
(អ.ប ម៉ាង សាម៉ន)