You are currently viewing ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានចេញសេចក្តីណែនាំឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានចេញសេចក្តីណែនាំឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

អហផទ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងប្រសិទ្ធភាពក្នុងការបំពេញតួនាទី ភារកិច្ចរបស់ស្នងការដ្ឋានយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ដល់នាយការិយាល័យជំនាញចំណុះស្នងការដ្ឋានយុត្តិធម៌ និងបណ្តាប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានី ខេត្តទាំងអស់ដូចខាងក្រោម៖
១_ នៅពេលមានបទល្មើសកើតឡើង ត្រូវបញ្ជូនមន្ត្រីជំនាញទៅកន្លែងកើតហេតុដើម្បីបើកការ ស៊ើបអង្កេត កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាងដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ។

២_គ្រប់ការិយាល័យជំនាញចំណុះស្នងការដ្ឋានយុត្តិធម៌ និងមន្ទីរយុត្តិធម៌រាជធានី-ខេត្ត ត្រូវយក ចិត្តទុកដាក់បង្ការ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ (តើបទល្មើសណាបង្ក្រាបបាន – បទល្មើសណាបង្ក្រាបមិនបាន? តើដោយមូលហេតុអ្វី?) ត្រូវរាយការណ៍ជូនមកស្នងការដ្ឋានយុត្តិធម៌ ដើម្បីចាត់វិធានការ។

៣_ ត្រូវធ្វើការស្រាវជ្រាវ និងក្តាប់រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿង ញៀន បទល្មើសជួញដូរមនុស្ស និងបទល្មើសយោធា ដើម្បី បង្ការ ទប់ស្កាត់ទាន់ពេលវេលា។

៤_ នៅពេលអនុវត្តដីការបស់តុលាការ និងទទួលបណ្តឹងពីបទល្មើសត្រូវផ្ដល់ព័ត៌មានពី លទ្ធផលមកស្នងការដ្ឋានយុត្តិធម៌ជាចំបាច់។

៥_ ការិយាល័យផែនការនៃមន្ទីរយុត្តិធម៌រាជធានី-ខេត្ត ត្រូវបូកសរុប និងរាយការណ៍ជាប្រចាំថ្ងៃ និងខែ មកការិយាល័យផែនការ ស្នងការដ្ឋានយុត្តិធម៌ (ដូចមានគំរូភ្ជាប់ជាមួយ) ពីសកម្មភាព ការងារ និងបទល្មើសដែលបានកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនតាមរយៈ Whats app របស់ស្នងការដ្ឋានយុត្តិធម៌។

៦_ សេចក្ដីណែនាំដូចខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះតទៅឲ្យមាន ប្រសិទ្ធិភាពខ្ពស់៕
851331555_961_9697148227330899133