កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ បើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានលើកឡើងថា ការបើកវគ្គបំប៉នជំនាញ ដល់កងរាជអាវុធហត្ថខេត្តនេះ គោលបំណងគឺចង់ឲ្យកម្លាំង បានស្វែងយល់ដឹង អំពី វិន័យកងទ័ព ទទួលបានពត៏មានវិជ្ជាថ្មីៗ បច្ចេកវិជ្ជាជឿនលឿនថ្មីៗ ក្រមសីលធម៏កងទ័ព ច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ចំណេះដឹងទាំងអស់នេះ គឺអាចធ្វើឲ្យកម្លាំងកងរាជអាវុហត្ថទទួលបានចំណេះជំនាញ សាមគ្គីភាពផ្ទៃក្នុងបានល្អ គោរពវិន័យ ឆន្ទះ សេចក្តីថ្លៃថ្នូរ ធ្វើឲ្យពលរដ្ឋទុកចិត្ត កក់ក្តៅ ចំពោះកងកម្លាំងអាវុធហត្ថផងដែរ។
វគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ នេះនឹងចាប់បើកវគ្គនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ និងបិទវគ្គនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។