ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ បានចុះជួយសាងសង់ផ្ទះ ទំហំ ៥ម x ៧ម ដែលស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជូន លោកព្រិន្ទបាលឯក មឿន សុភី ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ដែលជួបការលំបាកទីទាល់ក្រ។
ក្នុងនោះផងដែរ មេបញ្ជាការ មូលដ្ឋានស្រុក ក៏បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនរួមមាន÷ ឈើក្រប និងក្តាចំនួន០១ម៉ែតគូប ស័ង្កសីចំនួន ៣០សន្លឹក អង្ករ៥០គីឡូ និងថវិកា៣០ម៉ឺនរៀល។