You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនប្រជាពលរដ្ឋទីទាល់ក្រ

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនប្រជាពលរដ្ឋទីទាល់ក្រ

ស្វាយរៀងៈ នៅវេលាម៉ោង១៦ និង១៥នាទីល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុន នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន រួមជាមួយថវិកាចំនួន១លានរៀល ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងជួបការលំបាក ចំនួន ០១គ្រួសារ រស់នៅភូមិចុងព្រែក ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។


(អ.ប ម៉ាន់ ដាវីត)