ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋានកងទ័ពជើងទឹក លោកឧត្តមសេនីយ៍ត្រី អេង ហីុ ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដើម្បីបញ្ជ្រៀបឲ្យយល់ពីនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ពីអ្វីដែលជាបទល្មើស សិទ្ធិនិងកាតព្វកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ របស់ជនរងគ្រោះ និងជនសង្ស័យ ពីដំណើរការនីតិវិធី ដំណើរការនៃរឿងក្តី ព្រមទាំងសិទ្ធិនៃការប្រើប្រាស់អាវុធ និងការការពារខ្លួនស្របច្បាប់ ដល់នាយនាវិក នាយនាវិករង និងពលនាវិក នៃកងទ័ពជើងទឹកប្រមាណ២៦០នាក់។
លោកឧត្តមសេនីយ៍ត្រី អេង ហីុ មានប្រសាសន៍ថា ការមានទោស ទល់តែមានចែងក្នុងច្បាប់ ហើយទោសនោះស្ថិតក្នុងកំរិតណា ទើបចៅក្រមជំនុំជំរះយកមាត្រានោះមកអនុវត្តទោសបាន។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា រឿងព្រហ្មទណ្ឌជារឿងមួយដែលទាក់ទង់នឹងទោសកំហុស ទណ្ឌកម្មដាក់ទោសនិងវិន័យជាប្រាក់ និងរឿងរដ្ឋប្បវេណីជារឿងមួយវិន័យជាប្រាក់ ហើយមិនមែនវិន័យជាប្រាក់ឲ្យទៅរដ្ឋនោះទេ គឹសំណងរដ្ឋប្បវេណីទៅជនរងគ្រោះ មិនដាក់ទោសទណ្ឌទេ។
ក្នុងរឿងព្រហ្មទណ្ឌមាន៣បទល្មើស បទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ អញ្ជឹងធ្ងន់ធ្ងរ ឧក្រិដ្ឋ ធន់កណ្តាលមជ្ឈឹម ធន់ទាបត្រឹមតែវិន័យជាប្រាក់ ឬមួយពីមួយថ្ងៃដល់ក្រោម៦ថ្ងៃ នោះជាបទ លហុ ចំពោះបទមជ្ឈឹម គឺចាប់ពីលើសពី៦ថ្ងៃដល់៥ឆ្នាំ ជាបទមជ្ឈឹម ពីលើស៥ឆ្នាំរហូតដល់អស់មួយជីវិត នោះជាបទឧក្រិដ្ឋ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ការដាក់ទោសក៏មិនមែនជាការសងសឹកនោះទេ បុគ្គលនោះ សម្លាប់មនុស្ស ចៅក្រមជំនុំជំរះ មើលលក្ខណៈនៃបទល្មើស គាត់សម្លាប់មនុស្សដោយចេតនា គិតទុកជាមុន ទោសអស់មួយជីវិត មិនបានគិតទុកជាមុននោះទេ ៣០ឆ្នាំ។
អញ្ចឹងការដាក់ទោស គឺជាការស្តារនីតិសម្បទាបុគ្គល នោះ ឲ្យរួមរស់ក្នុងសង្គមវិញ បើលួចគេ យកមកដាក់ទោស បង្រៀនគាត់មិនឲ្យលួច ថ្ងៃក្រោមត្រូវធ្វើអ្វី។ បទល្មើស គឺជាអំពើរបស់រូបវន្ត័បុគ្គលឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គម បទល្មើសត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ ហើយនៅធាតុផ្សំនៃបទល្មើសមានបី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកយក នីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ សិទ្ធិអំណាចរបស់មន្ត្រីនគរបាលយុត្តិធម៌ អំណាចរបស់អយ្យការ អំណាចរបស់ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជំរៈ ក៏បានបកស្រាយពន្យល់ដោយសង្ខេប ដល់នាយនាវិក នាយនាវិករង និងពលនាវិក នៃកងទ័ពជើងទឹក ឲ្យបានដឹង យល់ជ្រួតជ្រាបបន្ថែម។ ក្នុងនោះដែរ លោកឧត្តសេនីយ៍ត្រី បានលើកយកបន្ថែម សិទ្ធិនៃការប្រើប្រាស់អាវុធដែលស្ថិតក្នុងច្បាប់គ្រប់គ្រងជាតិផ្ទុះមានចែង នៅក្នុងអនុក្រឹត្យស្តីពីនីតិវីធីនៃការគ្រប់គ្រងនិងប្រើប្រាស់អាវុធជាតិផ្ទុះរបស់កងយោធខេមរភូមិន្ទ របស់កងកម្លាំងនគរបាលជាតិ របស់មន្រ្តីសាធារណៈនិងមន្រ្តីរាជការ ក៏មានចែងអំពីការប្រើប្រាស់អាវុធ។ ប៉ុន្តែការបាញ់ ក៏មានចែងក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ ក្នុងមាត្រា៣៣ និងមាត្រា៣៤ ពីការការពារស្របច្បាប់។
លោកឧត្តមសេនីយ៍ត្រី អេង ហីុ ក៏បានថ្លែងអំណរគុណចំពោះនាយនាវិក នាយនាវិករង និងពលនាវិក នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលបានចូលរួមស្តាប់ទាំងបីលើក ព្រមទាំងជំរុញដល់នាយនាវិក នាយនាវិករង និងពលនាវិក នៃកងទ័ពជើងទឹក ទាំងអស់ត្រូវសិក្សាបន្ថែមទៀតពីច្បាប់ ដើម្បីកុំឲ្យប្រព្រឹត្តខុសច្បាប់។