You are currently viewing កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបល្បែង​ហ្គេមបាញ់ត្រីកណ្តាលក្រុងសៀមរាប

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបល្បែង​ហ្គេមបាញ់ត្រីកណ្តាលក្រុងសៀមរាប

អហ.សៀមរាប៖ កាលពីវេលាម៉ោង២២និង​៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥​ កម្លាំង​កងរាជ​អាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងទទួលយុត្តិធម៍ចុះបង្ក្រាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)នៅចំណុចផ្សាអង្គរដ្រេត ភូមិមណ្ឌល១សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការណ៍ចុះបង្រ្កាបនេះដែរ សមត្ថកិច្ចជំនាញ​បានឃាត់ខ្លួនអ្នកលេងចំនួន៤នាក់១-ឈ្មោះខុម មុន្នីរ័ត្នភេទប្រុសអាយុ២១ឆ្នាំមុខរបររត់រឺម៉កនៅភូមិគោកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប ២ឈ្មោះស៊ុយម៉េងភេទប្រុសអាយុ៤០ឆ្នាំ មុខរបរលក់គ្រឿងភ្លើង ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៣ឈ្មោះប៉ាងសុវណ្ណារិទ្វភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងភ្លើងវិហារចិនសង្កាត់ស្វាយដង្គុំក្រុង+ខេត្តសៀមរាប ៤-ឈ្មោះគុយ ជុំភេទប្រុសអាយុ១៨ឆ្នាំបុគ្គលិកក្រុមហ៊ុនហ៊ាម៉េងនៅភូមិជីគាកឃុំកៀនសង្កែស្រុកសូត្រនិគមខេត្តសៀមរាប។ វត្ថុតាងដែលចាប់ដកបានមាន ហ្គេមបាញ់ត្រីចំនួន៤ទូរនឹងកាក់មួយចំនួនធំ៕
851331574_1436_6995164632267031100

851331811_1379_252925052850990101

851331283_1344_8624777232423978976

850635550_90651_1028029344020821513