You are currently viewing ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ៤រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ៦រូប ដល់នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ៤រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ៦រូប ដល់នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ

ភ្នំពេញៈ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិនិងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មានប្រសាសន៍ថា ពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាននៃកងរាជអាវុធហត្ថ៣១រូប ចំណុះបញ្ជាការដ្ឋនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរសក្តិ តាមសំណើររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ នាពេលនេះ។

នេះបានបង្ហាញពីការយកចិត្តទុកដាក់និងមានទំនុបចិត្ត ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន កងរាជអាវុធហត្ថដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណះ បំរើសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល និងស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ពិសេសកំណែទម្រង់របស់កងរាជអាវុធហត្ថតាមរចនាសម្ព័ន្ធចាត់តាំងថ្មីផងដែរ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរនិងវាយតម្លែខ្ពស់ ចំពោះសា្នដៃ ដែលនាយទាហាននៃកងរាជអាវុធហត្ថទាំង៨រូប ព្រមទាំងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនះ ជូនជាតិមាតុភូមិនៃយើង។ រយៈពេលកន្លងមក កម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានី-ខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជានគរបាលរដ្ឋបាល ជានគរបាលយុត្តិធម៌ តម្រួតយោធា និងផ្តល់កម្លាំងទៅអន្តរក្រសួងតាមការស្នើសុំ ព្រមទាំងយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្ម បង្ការ បង្រ្កាប និងសង្គ្រោះប្រកបដោយប្រសិទ្ធិភាព ដែលគ្រប់ប្រតិបត្តិការ របស់កងរាជអាវុធហត្ថតែងតែ គោរពតាមច្បាប់ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុសូផាន្នី ក៏បានជម្រាបជូនអង្គពិធីផងដែរ ពីទស្សនវិស័យក្នុងការដឹកនាំ នាពេលបច្ចុប្បន្ន និងទៅអនាគត របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើយ៉ាងណាឲ្យកម្លាំងអាវុធហត្ថមានភាពរឹងមាំទាំងបរិមាណនិងគុណភាព ដើម្បីរ៉ាប់រងភារកិច្ចដែលរដ្ឋាភិបាល ប្រគល់ជូន ហេតុនេះ ទាមទារឲ្យកម្លាំងកងរាជអាវុធហត្ថ ត្រូវលើកកំពស់សមត្ថភាពបុគ្គលិក គ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ អប់រំហ្វឹកហ្វឺនឲ្យមានសីលទាំង៥រូមមាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អាតស្អំ អត្តចរិកស្លូតបូត សុភាពរាបសារ តែម៉ឹងម៉ាត់ក្នុងតួនាទីភារកិច្ច ដោយប្រកាន់ភា្ជប់នូវការគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពនិងឆ្លាតវៃគ្រប់កាលៈទេសៈ ឧស្សាហ៍ព្យាយាមគ្រប់ការងារ មានសេចក្តីក្លាហានចំពោះតួនាទីភារកិច្ច ដោយមានការទទួលខុសត្រូវ និងហ្វឹកហ្វឺនឲ្យមានគុណភាព៥យ៉ាង។