កណ្តាល: ដោយមានការដឹកនាំ និងភាពទទួលខុសត្រូវខ្ពស់លើសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ ថ្ងៃកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០១៧) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ចុះសួរសុខទុក្ខដល់នាយ នាយរង កងរាជអាវុធហត្ថ និងប្រជាជនដែលមានជំងឺ មានជីវភាពខ្វះខាត ជួបការលំបាក ចំនួន១០ គ្រួសារ ដល់លំនៅដ្ឋាន និងពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បាននាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគ ជូនគ្រួសារក្រីក្រ ចំនួន ១០គ្រួសារ ដោយមួយគ្រួសារៗទទួលបានថវិកា និងសម្ភាររួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង ថវិការមួយចំនួន សរុបជាថវិការអស់ចំនួនជាង ១២លានរៀល ។