You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”

កំពតៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោ០៨ និង០០នាទីព្រឹក នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ (បទនិពន្ធរឿងខ្លី ចម្រៀង គំនូរ រូបថត និងភាពយន្តឯកសារ) ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”។

ពិធីនេះប្រារព្វឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ចាន់ ចាន់ធឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ទទួលការងារកសាងកម្លាំង និងដោយមានការចូលរួមពីសំណាក់ លោកមេញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន៤៦នាក់។