You are currently viewing កម្លាំងកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុចុះស្វែងរករថយន្តដែលបាត់​តាមបណ្តឹងក្រុមហ៊ុនដឹកជញ្ជូនM.L

កម្លាំងកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុចុះស្វែងរករថយន្តដែលបាត់​តាមបណ្តឹងក្រុមហ៊ុនដឹកជញ្ជូនM.L

អហ.ខេត្តព្រះសីហនុ៖ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថ ស្រុកកំពង់សីលា សហការ​ជាមួយនឹង​ស្នាក់ការសន្តិសុខ៤០២ កាលពីវេលាម៉ោង០៩និង​០០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ បានទទួលដំណឹងពីក្រុមហ៊ុនដឹកជញ្ជូនM.L ថាបាត់រថយន្ត និងចុះស្ទាក់រថយន្តឲ្យក្រុមហ៊ុនវិញបានសម្រេច​។​
ដោយទទួលបានព័ត៌មាន ពី ឈ្មោះហត.ហេងភេទប្រុសអាយុ៤២ឆ្នាំ.តំណាងក្រុមហ៊ុនដឹកជញ្ជូនM.Lថាមានករណីបាត់រថយន្តដឹកកុងតឺន័រ០១គ្រឿងស្លាកលេខភ្នំពេញ 3B.3398 លេខហ្វីត ECMU.969936(5)ទំហំ40ហ្វីតលុះដល់ម៉ោង១១.២០នាទីថ្ងៃទី៣១.១០.២០១៥កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងស្នាក់ការសន្តិសុខ៤០២ហើយនិង​តំណាងក្រុមហ៊ុនបានរកឃើញរថយន្តកុងតឺន័រនៅ K.m១១០_១១១ ចំងាយពីផ្លូវជាតិលេខ៤ប្រហែល៦០ម៉ែត្រស្ថិតក្នុងភូមិស្ទឹងច្រាល.ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ករណីនេះដែរបង្កឡើងដោយជនសង្ស័យឈ្មោះអៀង.ធាភេទប្រុសអាយុ៤១ឆ្នាំ.មុខរបរបើកបរ.ជនជាតិខ្មែរមានទីលំនៅភូមិអូរដឹម.ឃុំកន្ទោក.ស្រុអង្គរស្នួល.ខេត្តកណ្តាលនឹងបក្សពួកបានធ្វើសកម្មភាពកាត់ស៊ីលនឹងសោទូរកុងតឺន័រយកសំភារះសំលៀកបំពាក់ចំនួន១.៣៥៨កាតុងរបស់ក្រុមហ៊ុនS.L.Jដឹកចេញពីខេត្តកំពង់ស្ពឺ.សំភារះនៅសល់ចំនួន១៤៧កាតុង.ជនសង្ស័យរត់គេចខ្លួនបាត់៕
851335460_1325_11580627472682414548

850632918_92030_16643850388951755307