You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងពិធីសម្ពោធអគារពហុសិក្សារបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងប្រារព្ធខួបលើកទី២៤ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៣៣នាក់។