You are currently viewing កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ ឆ្នាំ២០១៧

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ ឆ្នាំ២០១៧

កំពង់ស្ពឺៈនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាស១ និងទិសដៅឆមាស២ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ជាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ សរុបចំនួន៩០នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានលើកឡើងថា គ្រប់មន្ទីរ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តក្តាប់ពត៏មានអសន្តិសុខ ធ្វើការងារស្រាវជ្រាវមុខសញ្ញាដែលតែងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋ ជាងនេះធ្វើការស្រាវជ្រាវមុខសញ្ញបទល្មើស ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ។ល។ ហើយត្រូវរកប្រភពឲ្យឃើញច្បាស់នៅក្នុងមូលដ្ឋានចំពោះក្រុមចែកចាយគ្រឿងញៀន ដើម្បីបង្ក្រាបឲ្យខានតែបានក្នុងទិសដៅអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពបានប្រសើរ ។

លោកឧត្តមសេនីយ៍ត្រី បានលើកឡើងចំពោះការងារបន្ត កងរាជអាវុធហត្ថរបស់យើងត្រូវប្រែងស្រាវជ្រាវស្វែងរកចំពោះក្រុមឈ្មួញដែលបានរកស៊ីដោយខុសច្បាប់ ធនធានរ៉ែ ធនធានធម្មជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលជំរុញឲ្យមានការបង្ក្រាប ទប់ស្កាត់ និងឈានទៅអប់រំចំពោះពលរដ្ឋដែលប្រកបការងារខាងលើនេះ ហើយត្រូវចូលរួមសហការក្នុងសកម្មភាពមនុស្សធម៏ អោយបានល្អ។