You are currently viewing កងរាជ​អាវុធហត្ថស្រុកបារាណ៍បញ្ចូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន​ចំនួន​​០៣នាក់ទៅកាន់តុលាការ​

កងរាជ​អាវុធហត្ថស្រុកបារាណ៍បញ្ចូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន​ចំនួន​​០៣នាក់ទៅកាន់តុលាការ​

អហ.កំពង់ធំ៖ នៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​កងរាជ​អាវុធហត្ថខេត្តកំពង់ធំ​បានបញ្ចូន​ជនសង្ស័យ៣នាក់ទៅតុលាការ ពីបទ រក្សាទុក ចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
ជនសង្ស័យដែល​សមត្ថកិច្ចជំនាញ​ខេត្តបានបញ្ចូនទៅកាន់តុលាការនោះ មានឈ្មោះ ១. ឈ្មោះ
រស់ សុភ័ក្រ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ២ .ព្រឿង រិទ្ធីអាយុ២០ឆ្នាំនៅភូមិដូងឃុំបល្ល័ង្គស្រុកបារាយណ៍ និង៣.ឈ្មោះ ស៊ី ដាវី ភេទស្រីអាយុ២៩ ឆ្នាំរស់នៅភូមិត្រពាំងស្វាយឃុំបល្ល័ង្គ ។ ជនសង្ស័យទាំង​៣នាក់នេះត្រូវបាន​កម្លាំងកងរាជ​អាវុធហត្ថ​ស្រុកបារាណ៍ ខេត្តកំពង់ធំ​ធ្វើការ​ឃាត់ខ្លួនបាន​កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៥ នៅចំណុចភូមិត្រពាំងស្វាយឃុំបល្ល័ង្គស្រុកបារាយណ៍។​
វត្ថុតាងចាប់ដកបានកំឡុងពេលនោះ មានម្សៅគ្រើមសថ្លា ចំនួន៥កញ្ចប់តូចនិង១កញ្ចប់ធំសរុបស្មើ១,៩៣ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ថង់សថ្លា និងឧបករណ៍ជក់មួយចំនួន៕​
850632800_91206_5079662473860196247

850632488_92682_1239650562238945331