រតនគិរី: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។