ត្បូងឃ្មុំ: ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ចកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥៦នាក់។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៏ត្រី វ៉ា សារិទ្ធ បានដាក់ផែនការអោយបណ្តាមន្ទីរ ការិយាល័យជំនាញ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការក្តាប់ពត៌មាន ស្រាវជ្រាវមុខសញ្ញបទល្មើស ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ជាពិសេសមុខសញ្ញាចែកចាយគ្រឿងញៀន ហើយពង្រឹងបន្ថែមលើការងារ បង្ក្រាបឲ្យខានតែបានក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពអោយបានល្អប្រសើរ ព្រមទាំងត្រៀម កម្លាំងអោយបានរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតឡើងក្នុងរដូវវស្សានេះ៕