អហ.បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងកាលពីវេលាម៉ោង៣និង៤៧នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចុះបង្ក្រាបករណីលួច០១នៅចំណុចផ្ទះសំណាក់ម្យូរ៉ាភូមិ២០ឧសភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ ។
ជនរងគ្រោះឈ្មោះ សាប់ នីតាស់ប្រុសអាយុ២៤ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនSI Group បច្ចុប្បន្ននៅភូមិអូរអិលឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅខេត្តប៉ៃលិន។
ក្រោយពីទទួលបានព័ត៌មានករណីលួចខាងលើ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះគង់ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ភូមិ១សង្កាត់ច្រាំងចំរេះ១ខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញនឹងម៉ូតូ១គ្រឿងម៉ាកC110ស្គុបពីសេរី២០១៣ពណ៍សខៀវលេខតួ+លេខម៉ាស៊ីន ៨០០០៣៦៩ស្លាកលេខប៉ៃលិន1A8638 នៅចំនុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀម ៕