ស្វាយរៀងៈ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥២នាក់។